STARTUP NEWS ASIA

Boosting the signal on Asia's tech news

Indo-Pacific tech, February 2024
Asia tech newsletters
SharePass digital security

in Khmer

ព័ត៌មាន ស្តាតអាប់ នៃបច្ចេកវិទ្យា របស់អាស៊ី

គោលបំណងរបស់យើងគឺមានភាពសាមញ្ញ៖

ផ្តល់ព័ត៌មានស្តាតអាប់ប្រចាំថ្ងៃ ដែលគ្របដណ្តប់ អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ អូស្ត្រាលី (Australia) និងនូវែលសេឡង់ (New Zealand) ដោយផ្តោតលើការអភិវឌ្ឍន៍បច្ចេកវិទ្យា នៅក្នុង 17 ប្រទេស

វាមានផ្នែកជាច្រើនសម្រាប់ ព័ត៌មានស្តាតអាប់នៃអាស៊ី (Startup News Asia)៖

1) ព័ត៌មានស្តាតអាប់ប្រចាំថ្ងៃ

2) សង្ខេបព័ត៌មានប្រចាំខែ

អានបណ្តុំព័ត៌មានប្រចាំខែ សម្រាប់ ប្រទេសទាំង 17 នៅលើគេហទំព័រ ព័ត៌មានស្តាតអាប់នៃអាស៊ី។

3) ព័ត៌មានបច្ចេកវិទ្យាប្រចាំត្រីមាស

អ្នកអាចដាក់ទិញ បណ្តុំនៃព័ត៌មាន 3 ខែចុងក្រោយជាទម្រង់នៃការបោះពុម្ពផ្សាយ ដែលមានចំនួន 90 ទំព័រ។

ហើយអ្នកក៏អាចអានព័ត៌មានប្រចាំត្រីមាស សម្រាប់ប្រទេសនីមួយៗនៅលើគេហទំព័រ ព័ត៌មានស្តាតអាប់នៃអាស៊ី ។

4) បណ្តុំព័ត៌មានស្តាតអាប់ប្រចាំឆ្នាំ

យើងបង្កើតបណ្តុំព័ត៌មានស្តាតអាប់បច្ចេកវិទ្យា នៃអាស៊ី ប្រចាំឆ្នាំ ជាសៀវភៅណែនាំ ដែលអ្នកអាចដាក់ទិញបាន។

ប្រទេសដែលយើងគ្របដណ្តប់

បច្ចុប្បន្នយើងប្រមូលព័ត៌មានសម្រាប់ប្រទេសចំនួន 17 នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ជាក់ស្តែង បណ្តាប្រទេសមួយចំនួនមានភាពសកម្ម ក្នុងវិស័យបច្ចេកវិទ្យា ច្រើនជាងប្រទេសដទៃទៀត។ ហើយបច្ចុប្បន្ន របាយការណ៍ព័ត៌មានរបស់យើង គឺប្រើភាសាអង់គ្លេស មិនមែនភាសាដើមរបស់ប្រទេសនីមួយៗទេ។

  1. ប្រទេសអូស្ត្រាលី
  2. ប្រទេសកម្ពុជា
  3. ប្រទេសចិន
  4. ប្រទេសហុងកុង
  5. ប្រទេសឥណ្ឌា
  6. ប្រទេសឥណ្ឌូនេស៊ី
  7. ប្រទេសជប៉ុន
  8. ប្រទេសកូរ៉េខាងត្បូង
  9. ប្រទេសម៉ាឡេស៊ី
  10. ប្រទេសមីយ៉ាន់ម៉ា
  11. ប្រទេសនូវែលសេឡង់
  12. ប្រទេសហ្វីលីពីន
  13. ប្រទេសសិង្ហបុរី
  14. ប្រទេសស្រីលង្កា
  15. ប្រទេសតៃវ៉ាន់
  16. ប្រទេសថៃ
  17. ប្រទេសវៀតណាម

ការអភិវឌ្ឍនៅឆ្នាំ 2019

នៅឆ្នាំនេះ យើងនឹងដាក់បង្ហាញនូវការបន្ថែមសំខាន់ៗចំនួនពីរ ចំពោះសកម្មភាពបោះពុម្ពផ្សាយ ព័ត៌មាន និងមាតិការបស់យើង។

ក្នុងរយៈពេលខ្លី ពួកគេនឹងនៅតែជាសកម្មភាព ព័ត៌មានស្តាតអាប់នៃអាស៊ី ប៉ុន្តែក្រោយទៀត ពួកគេនឹងក្លាយជាបណ្តាញដាច់ដោយឡែកពីគ្នា។

1) វេទិកាបោះពុម្ព

វេទិកានេះអនុញ្ញាតឱ្យអ្នក បង្កើតការបោះពុម្ពផ្សាយដែលអ្នកអាចបោះពុម្ព ដោយភ្ជាប់អត្ថបទនីមួយៗ ទៅប្រភពព័ត៌មានតាមអ៊ីនធឺណិត សម្រាប់ព័ត៌មានបន្ថែម។

វេទិកានេះផ្តោតលើព័ត៌មានតែប៉ុណ្ណោះ ប៉ុន្តែអ្វីផ្សេងទៀតដែលមាននៅលើអ៊ីនធឺណិត គឺអាចប្រើបាន ដូចជា ប្លក់របស់អ្នក វីដេអូ លក់ទំនិញតាមអ៊ីនធឺណិត អ្នកប្រើប្រាស់អាចសម្រេចចិត្ត។

ដោយសារតែយើងផ្តល់នូវការភ្ជាប់ពីបោះពុម្ពទៅគេហទំព័រ អ្នកអាចរៀននូវអ្វីដែលអ្នកអានរបស់អ្នកចូលចិត្ត នោះមានន័យថាអ្នកផ្តល់ឱ្យអ្នកអាននូវអ្វីដែលពួកគេចង់បាន ថែមទាំងរកអ្នកផ្សាយពាណិជ្ជកម្មដែលត្រឹមត្រូវ។

2) កម្មវិធីទូរស័ព្ទ – អេនដ្រ័ត (Android)

កម្មវិធីនេះផ្តល់ព័ត៌មានរបស់យើង ដល់ទូរស័ព្ទរបស់អ្នក ដូច្នេះអ្នកមិនចាំបាច់ទៅមើលគេហទំព័រព័ត៌មាន ឬបណ្តាញព័ត៌មានសង្គមនោះទេ។

កម្មវិធីនេះ រក្សាបញ្ជីនៃអ្វី ដែលអ្នកបានអាន ដូច្នេះអ្នកអាចអានវាម្តងទៀតនៅពេលក្រោយ ឬចែករំលែកវាជាមួយមិត្តរួមការងារនិងមិត្តភក្តិរបស់អ្នកបាន។ អ្នកក៏អាចចែករំលែកព័ត៌មានទៅបណ្តាញសង្គមដែលអ្នកចូលចិត្ត។

កម្មវិធីនេះគឺជាផ្នែកមួយនៃគម្រោងបោះផ្សាយធំរបស់យើង ហើយក៏មានម៉ាស៊ីនស្កេនកូដ QR ដើម្បីប្រើជាមួយព័ត៌មានដែលបានបោះពុម្ពដែរ។

តើអ្នកណាគ្រប់គ្រងព័ត៌មានស្តាតអាប់នៃអាស៊ី?

ខ្ញុំឈ្មោះ វេដ ហ្រ្វាយ (Wade Wright) ។

ខ្ញុំបានធ្វើការនៅក្នុងរដ្ឋាភិបាលពាណិជ្ជកម្ម និងអង្គការ ដែលបង្កើតគេហទំព័រ និងគម្រោងបោះពុម្ពទូទាំងអាស៊ី អូស្ត្រាលី និងចក្រភពអង់គ្លេស។

គោលបំណងរបស់ខ្ញុំគឺវិលត្រឡប់ទៅកាន់ទ្វីបអាស៊ី ដើម្បីស្ថាបនាអាជីវកម្មបោះពុម្ពផ្សាយពាណិជ្ជកម្មដោយមានជំនួយពីកម្មវិធី ឬទៅកាន់តំណែងអាជីព ជាមួយក្រុហ៊ុនដែរគួរឱ្យទុកចិត្ត។

សម្រាប់ព័ត៌មានបន្ថែម:

Cambodian Translation service (khmer)

This translation from English to Khmer, Cambodia’s written language, was delivered by soriyavithya, via Fiverr.

He can translate from English to Khmer, or from Khmer to English, whichever you require.

Critical technologies, Quarterly - Q4 2023

© 2024 STARTUP NEWS ASIA by Wade K Wright / Asia's tech news weekly

Theme by Anders Norén